-->

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.morodorkangkor-newstv.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ ព័ត៌មាន មរតក អង្គរ ញូវ ធីវី មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោក កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ដែលមាន

កម្ពស់៣ជាន់ មានទទឹង១៥,៥ម៉ែត្រ និងបណ្តោយ ១៧,១ម៉ែត្រ ដែលមានទីតាំង ស្ថិតក្នុងបុរីសង្ឃឹមថ្មី ភូមិតានូន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។ លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានលើកឡើងថា ដោយសារតែខណ្ឌ

កំបូល ជាខណ្ឌដែលទើបតែបង្កើតឡើងក្រោយគេក្នុងឆ្នាំ២០១៩ ជាហេតុធ្វើឲ្យទីតាំងរដ្ឋបាលទាំងអស់ ត្រូវការសាងសង់ថ្មី ដើម្បីបំពេញសេចក្តីត្រូវការជាចាំបាច់ ក្នុងនោះក៏មាន មូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូលផងដែរ ដែលមានតម្រូវការសាងសង់ តែដោយក្នុងរយៈកាលកន្លងមក ពុំទាន់មានទីតាំងសមរម្យ និងមិនទាន់មានកញ្ចប់ថវិកា សម្រាប់សាងសង់ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានត្រឹមជួលផ្ទះល្វែង នៅក្នុងបុរីសង្ឃឹមថ្មី ដើម្បីធ្វើជាទីតាំងធ្វើការបណ្តោះអាសន្នរហូតមក ទើបតែពេល

នេះ ដោយមានការជ្រោមជ្រែងពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង លោក ឃួង ស្រេង ព្រមទាំងលោក កើត ឆែ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល មានឱកាសបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋានលើទីតាំងផ្ទាល់របស់ខ្លួន ដែលទទួលបានពីសាលារាជធានីភ្នំពេញ ទុកសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងាររដ្ឋបាល ក៏ដូចជាបម្រើប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន៕


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​បំពាក់​ឋានន្តរសក្តិ និង ប្រគល់​ប័ណ្ណសរសើរ​-​លិខិត​សរសើរ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

ចំនួនអ្នកទស្សនា: Views

     


ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេរ​ភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២៨០​នាក់ និង ប្រគល់​ប័ណ្ណសរសើរ​-​លិខិត​សរសើរ ចំនួន​១០៦​នាក់ ដោយ​មាន​ការចូលរួម​ពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ ជាច្រើនរូប​ទៀត​។




​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរ​សុខទុក្ខ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ​ផងដែរ និង​បាន​ផ្តាំផ្ញើ ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការងារ ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត ជាពិសេស រួម​គ្នា​ពង្រឹង​ការងារ​សន្តិសុខ​សង្គម ទប់ស្កាត់​បង្កា​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ស្រប​តាម​ទិស​ស្លោក​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា នោះ​គឺ ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប និង ជួយ​គិត ជួយ​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ​៕

 

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត ROBOCON លក្ខណៈអន្តរជាតិនា ឆ្នាំ២០២៣ ខាងមុខ

ចំនួនអ្នកទស្សនា: Views



ថ្ងៃទី៦ កក្តដា ២០២២​​  កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត ROBOCON លក្ខណៈអន្តរជាតិ ជាផ្លូវការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដែលនឹង មានបេក្ខជនចូលរួមមកពី ១៦ ទៅ ១៧ ប្រទេស សរុបជាក្រុមប្រមាណ ២០ ក្រុម ហើយការប្រកួត មានរយៈពេលពេញ ១ ថ្ងៃ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងឱ្យដឹងថា  ព្រឹត្តិការណ៍ដ៏សំខាន់នេះ

ក្រសួង គ្រោងគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកការប្រកួត ROBOCON លក្ខណៈអន្តរជាតិនេះ។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន លោក Tomohisa Arai ABU Robocon Deputy Secretariat Chief NHK Enterprises Inc.និងលោក តូម៉ូហ៊ីសា អារ៉ៃ អនុប្រធានលេខាធិការដ្ឋានរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon មកពីទូរទស្សន៍ជប៉ុនNHK បានជម្រាបជូនពីលទ្ធផលការងារមួយចំនួនដែលប្រតិភូជប៉ុន និងភាគីកម្ពុជា ដែលមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាជាតំណាង បានធ្វើកិច្ចការងាររួមគ្នារយៈពេល២ថ្ងៃកន្លងមកនេះ ដើម្បីត្រៀមរៀបចំការប្រកួត រ៉ូបូត ជាលក្ខណៈអន្តរជាតិ ROBOCON Phnom penh Cambodia 2023 ABU Asia-Pacific Robot Contes។ ក្រុមការងារបានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ពីនិតិវិធី វិញ្ញាសា និងផ្នែកបច្ចេកទេសផ្សេងៗជាច្រើនទៀត ជាពិសេសរកទីកន្លែងសម្រាប់រៀបចំឱ្យដំណើរការប្រកួតរ៉ូបូតអន្តរជាតិ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះបានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ។

ការប្រកួត ROBOCON លក្ខណៈអន្តរជាតិ គ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយ មុនធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ កម្ពុជាមានភារកិច្ចមួយក្នុងការរៀបចំប្រកួតរ៉ូបូតថ្នាក់ជាតិ មួយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយក ២ ក្រុម សម្រាប់ត្រៀមចូលរួមធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ នៅពហុកីឡដ្ឋានមរតកតេជោ សាលដំរី កីឡាក្នុងសាល ។

មុនកម្មវិធីប្រកួតផ្លូវការ ក៏មានការទទួលគណៈ ប្រតិភូដែលអញ្ជើញមកចូលរួមមុនរយៈ ពេល ៤ ថ្ងៃ ព្រោះមុនការប្រកួតផ្តាច់ព្រាត់ តម្រូវឱ្យក្រុមរ៉ូបូតទាំងអស់ធ្វើតេស្ត សាកល្បងដើម្បីជ្រើសរើសពូល។ ក្រៅពីនេះក៏មានដំណើរទស្សនកិច្ច វប្បធម៌ រយៈពេល ១ ថ្ងៃ ផងដែរ ៕


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ និងសង្កាត់ទួលល្វា

ចំនួនអ្នកទស្សនា: Views


ប៉ៃលិន៖ ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាស សុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និង សមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ទី១,ជំទប់ទី២ អាណត្តិទី៥ ១-សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន -ក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៧រូប ក្នុងនោះ លោក អោម សារិន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់, លោកស្រី ពេញ ម៉ូយ ជាចៅសង្កាត់រងទី១ និងលោកស្រី យ៉ា គឹមឡេង ជាចៅសង្កាត់រងទី២ ។ ២-សង្កាត់ទូលល្វា ក្រុងប៉ៃលិន-ក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៥រូប ក្នុងនោះ លោកស្រី ទន់ ស៊ីមេន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់, លោក សំ ភួង ជាចៅសង្កាត់រងទី១ និងលោក អែល សុគុណ ជាចៅសង្កាត់រងទី២ ។

លោកជំទាវ បាន ស្រីមុំ បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្ដិទី៥ និង ជាមេឃុំ-ចៅសង្កាត់ ជំទប់ ទំាងអស់ ដែលបានទទួលនូវសេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ដែលបានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ ។

លោកជំទាវ លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្នុងនាមជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅ នឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍ ការលើកកម្ពស់គុណភាពជីវភាពរស់នៅ ការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកជំទាវ បាន ស្រីមុំបញ្ជាក់ថា ប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិថ្មីក៍ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់ នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍន៍មូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និង ការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបំពេញការងារចំពោះមុខឱ្យបានហ្មត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងាររបស់ខ្លួន៕ :មន្ទីរព័ត៌មានខេត្តប៉ៃលិន


ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយចំនួន ០៧ នៅមីយ៉ាន់ម៉ា

ចំនួនអ្នកទស្សនា: Views

  

មីយ៉ាន់ម៉ា ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស (Ekkaphab PHANTHAVONG) អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយចំនួន០៧ នៅមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន។ រូបថត៖ ក្រសួងការបរទេស


ដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២

ចំនួនអ្នកទស្សនា: Views

ខេត្តត្បូងឃ្មុំ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ និងសាលប្រជុំធំ (សាលប្រជុំ គ ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការជំនាញ អភិបាល-អភិបាលរង ក្រុង/ស្រុក មេឃុំ ស្មៀនឃុំ សមាជិកឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប ។

ក្នុងឳកាសនោះ លោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានធ្វើបទបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីទទួលបានសមមូលនៅការផ្ទេរពីក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិចាស់ ទៅ អាណត្តិក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិថ្មី និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។

តមក ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានបង្ហាញពីរបាយការណ៍សង្ខេបសម្រាប់ ក្រុមការងារទីចាត់ការផែនការ និងវិនិយោគ ដោយបានពិភាក្សា សួរ និងឆ្លើយ នៅចម្ងល់នានា របស់សមសភាពអ្នកចូលរួមដោយរលូន និងទទួលបាននៅធាតុចូលសំខាន់ៗជាច្រើនបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

មានប្រសាសន៏សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាបានផ្តល់ចំណេះដឹងបន្ថែមលើការអនុវត្តន៍លិខិតបទដ្ឋាន និងកិច្ចការនានា ក្នុងការដោះស្រាយបញ្ហាប្រឈម និងផែនការបន្តដល់មូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលការណ៍ និងនីតិវិធី ដែលបានកំណត់នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្តថាកិច្ចប្រជុំផ្សព្វផ្សាយនេះ បានផ្តល់ជាមូលដ្ឋានក្នុងការពិនិត្យ និងរៀបចំដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងមុនចាប់ផ្តើមការងាររបស់ក្រុមប្រឹក្សាឃុំ/សង្កាត់នីមួយៗ ដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យការតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនបងប្រជាពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការបង្កើត និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ក្នុងគោលដៅដើម្បីសម្រេចបាននូវការអនុវត្តន៍បានកាន់តែមានការរីកចម្រើនឡើងលើគ្រប់វិស័យ នៅតាមមូលដ្ឋានឃុំ/សង្កាត់ ធានាបានប្រសិទ្ធភាពខ្ពស់ និងត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានត្រឹមត្រូវស្របតាមឆន្ទៈរបស់ម្ចាស់ឆ្នោត និងអនុវត្តន៍ឲ្យបាននូវគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលពិសេសគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចាក់ដូសជម្រុញអោយបានគ្រប់ៗគ្នា ធានាបាននូវភាពស៊ាំក្នុងសហគមន បង្កភាពងាយស្រួលក្នុងការប្រកបរបបចិញ្ចឹមជីវិតធ្វើអោយមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល៕

ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ