-->

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.morodorkangkor-newstv.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ ព័ត៌មាន មរតក អង្គរ ញូវ ធីវី មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍

ចំនួនអ្នកទស្សនា: Views

  


កណ្តាល: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ក្នុងប្រទេសកម្ពុជាឆ្នាំ២០២០ សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល ។

ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណង សិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ដើម្បីជួយគាំទ្រ និងផ្តល់ឱ្យនូវសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ រួមទាំងសិទ្ធិទទួលបានស្បៀងអាហារ ទឹកស្អាត និង អនាម័យ ព្រមទាំងសិទ្ធិទទួលបានមជ្ឈដ្ឋានដែលមានសុខភាពល្អ ការអប់រំ និងការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងកិច្ចប្រជុំនោះក៏បាន ធានានូវលិទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ និងគោលនយោ បាយជាតិ ជាពិសេសការគោរពសិទ្ធិមនុស្ស ដោយអនុវត្តស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ រួមទាំងនិយាម និងបទដ្ឋានស្តីពីសិទ្ធិមានលំនៅឋានសមរម្យ និងកម្រិតជីវភាពរស់នៅសមរម្យ ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ Dara


លោក សាយ សំអាល់ ប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានសន្តប៉ូល

ចំនួនអ្នកទស្សនា: Views

 

តាកែវ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សំអាល់ បានចូលរួមក្នុងពិធីបើកបវរសនកាលឆ្នាំ២០២១-២០២២ និងប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ចំនួន១១៤នាក់ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានសន្តប៉ូល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងពិធីនេះរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បានសម្តែងនូវការអបអរសាទរដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ហើយក៏ជាការបើកទំព័រថ្មីក្នុងជីវិត។ជាមួយគ្នាលោកបានក្រើនរម្លឹកដល់ យុវជនជំនាន់ក្រោយ ត្រូវតែត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន។

ថ្លែងបញ្ជាក់ទៅកាន់និស្សិតក្នុងពិធីនេះលោក សាយ សំអាល់ បានផ្តល់នូវអនុសាសន៍មួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់ រួមមាន៖ ទី១)រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២) ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣)ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាសម្រាប់ ៣ចំណុចដែលបានលើកឡើងនៅពេលនេះ គឺជាចំណុចសំខាន់ណាស់ នៅក្នុងខ្សែជីវិតរបស់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនកម្ពុជាតែម្តង។ យើងចង់បន្សល់ទុកនូវក្តីស្រឡាញ់ឱ្យអ្នកជំនាន់ក្រោយ៕

                     

ស្ស៊ី និងអ៊ុយក្រែនបញ្ចប់កិច្ចចរចាសន្តិភាពជុំទី៣ ដោយមិនមានលទ្ធផលអ្វីគួរឱ្យកត់សម្គាល់

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ: ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ក្រុមអ្នកចរចារបស់រុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យក្នុងការសម្រេចបានលទ្ធផលសំខាន់ៗក្នុងអំឡុងពេលនៃកិច្ចចរចាសន្តិភាពជុំទីបីរបស់ពួកគេនៅក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃចន្ទ។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ មេឌីនស្គី ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយក្រោយពេលកិច្ចពិភាក្សាថា «កិច្ចពិភាក្សាបានបន្តទៅលើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែពិបាក។ វាលឿនពេកក្នុងការនិយាយអំពីអ្វីដែលវិជ្ជមាន»។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមអ្នកចរចារបស់រុស្ស៊ីបាននាំយកឯកសារមួយចំនួនធំ រួមទាំងកិច្ចព្រមព្រៀងជាក់លាក់នានាផងដែរ ប៉ុន្តែភាគីអ៊ុយក្រែនមិនអាចចុះហត្ថលេខាបាននៅនឹងកន្លែង ហើយយកឯកសារទាំងអស់នេះត្រឡប់ទៅផ្ទះវិញដើម្បីសិក្សា។

លោក មេឌីនស្គី បាននិយាយបន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេលជិតបីម៉ោងនៅឯទីក្រុង Belovezhskaya Pushcha នៅព្រំដែនរវាងប្រទេសបេឡារុស្ស-ប៉ូឡូញ ថា «និយាយឱ្យត្រង់ទៅ ការរំពឹងទុករបស់យើងពីកិច្ចពិភាក្សានេះមិនត្រូវបានសម្រេចនោះទេ។ ប៉ុន្តែយើងសង្ឃឹមថា នៅពេលក្រោយយើងនឹងអាចបោះជំហានទៅមុខយ៉ាងសំខាន់»។

លោកបាននិយាយថា ភាគីទាំងពីរបានដោះស្រាយបញ្ហានៃការជម្លៀសជនស៊ីវិល ហើយភាគីអ៊ុយក្រែនបានធានាដល់ប្រទេសរុស្ស៊ីថា ច្រករបៀងមនុស្សធម៌នឹងចាប់ផ្តើមដំណើរការនៅថ្ងៃអង្គារ។

លោក Mykhailo Podoliak ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីកិច្ចចរចារថា «មានការវិវឌ្ឍជាវិជ្ជមានមួយចំនួននៅពេលនិយាយអំពីការធ្វើឱ្យប្រសើរឡើងនូវភស្តុភារនៃច្រករបៀងមនុស្សធម៌»។

លោក Podoliak បាននិយាយនៅក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «នៅថ្ងៃនេះ មិនមានលទ្ធផលណាដែលធ្វើឱ្យស្ថានភាពមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំអាចបញ្ជាក់ម្តងទៀតថា កិច្ចពិគ្រោះយោបល់នឹងនៅតែបន្ត»៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី

ចំនួនអ្នកទស្សនា: Views



 ព្រះសីហនុ: ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២​

ព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សូរ ជុង ហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីក្រុងពលីបញ្ចុះបឋម សិលាសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនៅលើទីតាំងចាស់ ស្ថិតនៅក្នុង សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ និងមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិ បាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក និងប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។​

សូមបញ្ជាក់ថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះ សាងសង់លើផ្ទៃ ក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដែលមានកម្ពស់ ៤ជាន់ គ្រោងសាងសង់ដោយ ប្រើរយៈពេល ១៨ខែ តាមរចនាបទខ្មែរ ជាអគារមួយមានលក្ខណៈទំនើប និងស៊ីវិល័យ នាពេលខាងមុខ ស្របតាមការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ៕

អភិបាលខេត្តកែបអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០

ចំនួនអ្នកទស្សនា: Views

 


កែប៖នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ “ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយពិធីផ្សព្វផ្សាយជំរុញការអនុវត្តន៍ នីតិវិធីស្តង់ដារអប្បរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មវិស័យទេសចរណ៍ក្នុងខេត្តកែប។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានរាយការណ៍ថា ក្នុងឆ្នាំ២០២១ កន្លងមកនេះខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន ៥៨៦,៣៤៧នាក់ ថយចុះចំនួន៥៨% ភ្ញៀវទេសចរជាតិចំនួន ៥៨០,៣៤៤នាក់ ថយចុះចំនួន៥៧.៥០% និងភ្ញៀវទេសចរបរទេសចំនួន៦០០នាក់ ថយចុះចំនួន៨០.៣១%។

ចំពោះការអនុវត្តន៍វិធានការក្នុងអំឡុងពេលកូវីដ-១៩រហូតដល់បច្ចប្បន្ននេះ មានអាជីវកម្ម និងសេវាកម្មទេសចរណ៍ចំនួន៧៥ទីតាំង ទទួលបានឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍ផងដែរ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ “ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា”អមជាមួយការប្រកាសយុទ្ធនាការ កម្ពុជាស្អាតឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Game 2023) ដែលមានខ្លឹមសារអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងសុវត្ថិភាព សម្រាប់ការបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តជាតិឡើងវិញ។

ក្នុងសារលិខិតដដែលនោះ សម្តេចក៏បានដាក់ចេញនូវការងារអាទិភាពមួយចំនួនដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះផងដែរ៕(ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប)សម្រួលដោយ:dara


រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី

ចំនួនអ្នកទស្សនា: Views


រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី


 ភ្នំពេញ:ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Facebook ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌ្មីត្រូ គូឡេបា និងរដ្ឋមន្ត្រីការ

បរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន បានពិភាក្សាគ្នាអំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ។ 

 លោក គូឡេបា និងលោក ប្ល៊ីនខេន ក៏បាននិយាយគ្នាផងដែរអំពីការផ្គត់ផ្គង់អាវុធការពារថ្មីសម្រាប់ប្រទេសអ៊ុយក្រែន។ លោក គូឡេបា បានសង្កត់ធ្ងន់ថា ប្រទេសអ៊ុយក្រែនប្តេជ្ញាស្វែងរកមធ្យោបាយការទូតសម្រាប់ដោះស្រាយជម្លោះជាមួយរុស្ស៊ី ប៉ុន្តែសម្ព័ន្ធ

មិត្តរបស់ទីក្រុងគៀវត្រូវតែបង្ហាញការឯកភាពក្នុងការបង្កើនសម្ពាធទៅលើរុស្ស៊ី រហូតដល់ទីក្រុងមូស្គូបង្ហាញការត្រៀមខ្លួនសម្រាប់កិច្ចចរចាប្រកបដោយការស្ថាបនា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានឱ្យដឹងថា គណ

ប្រតិភូអ៊ុយក្រែនកាលពីថ្ងៃពុធ បានចេញដំណើរទៅចូលរួមកិច្ចចរចាជុំទីពីរជាមួយរុស្ស៊ី ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅព្រំដែនរវាងប្រទេសបេឡារុស្ស-ប៉ូឡូញ៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

ឯកឧត្តម ស៊ុន ចាន់ថុល អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន TOTAL Energies (CAMBODIA)Co., LTD ចូលជួបពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views
ឯកឧត្តម ស៊ុន ចាន់ថុល អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន TOTAL Energies (CAMBODIA)Co., LTD ចូលជួបពិភាក្សាការងារ



 ភ្នំពេញ: ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន TOTAL Energies

 (CAMBODIA) Co., LTD ដឹកនាំដោយលោក Jean LESCURE អគ្គនាយករងទទួលបន្ទុកតំបន់អូស្យានី និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន TOTAL Energies ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីគម្រោងកិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់យានយន្ត EVs រវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រុមហ៊ុនវិនិយោគឯកជន ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈនានាទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី និងការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ផងដែរ។ ជាមួយគ្នានេះដែរ ជំនួបពិភាក្សាការងារនេះផ្តោតជាសំខាន់ លើការជំរុញផែនការអភិវឌ្ឍន៍ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក៏ដូចជាដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួង ជាមួយនឹងក្រុមហ៊ុន ទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូល

ថាមពលយានយន្តអគ្គិសនី (EV Charging Station) សំដៅជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)សម្រួលដោយ:dara



សម្ដេចតេជោ ហ៊ុន សែន លើកចិត្តឱ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំង អស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទប់ស្កាត់ឱ្យខានតែបាននូវអំពើភេរវ កម្ម

ចំនួនអ្នកទស្សនា: Views

  

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកចិត្តឱ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហ ប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្មទាំង ឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម ។

  ការលើកឡើងបែបនេះ របស់សម្តេចតេ ជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសសម្ដេចបានទទួលជួបពិភាក្សាការងារជាមួយប្រតិ ភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ។

   តាមឯកឧត្តមអ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោហ៊ុន សែនបានឱ្យដឹងក្រោយបញ្ចប់ជំនួបនោះថា ក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍ប្រតិភូនគរបាលជាតិនៃប្រទេសសមាជិកអាស៊ាន និងបានថ្លែងអំណរគុណចំពោះប្រតិភូទាំង អស់ ដែលបានអញ្ជើញមកចូលរួមសន្និ

សីទអាស៊ានណាប៉ូលលើកទី៤០ នៅរាជ ធានីភ្នំពេញនាពេលនេះ ស្របពេលដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាត នៅទូទាំងពិភពលោក។

   សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រ សាសន៍ថា កម្ពុជាក៏ជាប្រទេសមួយដែលរងនូវការរាតត្បាតដោយជំងឺកូវីដ១៩ដែរ ប៉ុន្តែដោយសារតែការចាក់ស្រោចនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋ មិន ថាតែពលរដ្ឋកម្ពុជាខ្លួនឯងទេ គឺទៅដល់ប្រជាពលរដ្ឋជនបរទេសដែលរស់នៅកម្ពុជាផងដែរ ដែលធ្វើឱ្យកម្ពុជាយើងអាចបើកដំណើរការប្រទេសជាតិឡើងវិញ កាលពី ដើមខែវិច្ឆិកាកន្លងទៅនេះ។

  ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិនៃសមាជិកអាស៊ាន ដែលអាចទប់ ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា។ ក្នុងន័យនេះ សម្តេចតេជោបានលើកចិត្តឱ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំង អស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។ សម្ដេចតេជោក៏បានលើកទឹកចិត្តផងដែរ ឱ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ចែក រំលែកនូវបទពិសោធន៍ព័ត៌មាន និងចង់ឱ្យនគរបាលជាតិនៃសមាជិកអាស៊ានក្លាយជាឯកអគ្គរដ្ឋទូតដើម្បីពង្រីកពង្រឹងទំនាក់ទំ នង រវាងប្រទេសផង និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង ។

      សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ អាស៊ានណាប៉ូលទាំងអស់ ហើយក៏បានផ្ដល់នូវក្តីសង្ឃឹមថា ប្រតិភូទាំងអស់នឹងចូលរួមធ្វើឱ្យសន្និសីទនេះ ទទួលបាននូវភាពជោគជ័យ។

   ជាការឆ្លើយតប ប្រតិភូនគរបាលជាតិនៃសមាជិកអាស៊ាន បានគោរពប្ដេជ្ញាជូន ចំពោះសម្ដេចតេជោ ថា នឹងអនុវត្តតាមអនុ សាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយតំបន់អាស៊ានឱ្យក្លាយទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយសុខដុមនីយកម្ម ស្ថេរភាព និងសន្តិភាព៕


គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាយល់ព្រមលើសំណើ សុំជ្រើសតាំងសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញ១រូប

ចំនួនអ្នកទស្សនា: Views



គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានយល់ព្រមលើសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ១រូប សម្រាប់ជំនួសឯកឧត្តម អ៊ឹម សួស្តី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលត្រូវបញ្ចប់អាណត្តិ។

អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែមីនានេះ បានសម្រេចប្រគល់ភារកិច្ចឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងផ្សព្វ ផ្សាយជ្រើសរើសបេក្ខជន ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ជាមួយគ្នានេះ ក៏បានទទួលយកសំណើរបស់រាជរដ្ឋាភិបាលនូវសេចក្តីព្រាង ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធាន ទឹក នៃរដ្ឋសភា ពិនិត្យសិក្សា និងធ្វើរបាយការណ៍ជូនគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ មុនឈានដល់ការអនុម័តក្នុងរដ្ឋសភាពេញអង្គ៕

រាជរដ្ឋាភិបាលរម្លឹកឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន

ចំនួនអ្នកទស្សនា: Views

  


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋា ភិបាលរម្លឹកឱ្យបង្កើនការប្រុង ប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ ខ្លួន ដើម្បីកុំឱ្យរងនូវការប្តឹងពីម្ចាស់កម្មសិទ្ធិ និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់។ ថ្លែងក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភានិងអធិការកិច្ច បានមានប្រសាសន៍ថា ស្របពេលដែលកម្ពុជាបានចូលជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នីតិបុគ្គលនិងរូបវ័ន្តបុគ្គលទាំងអស់ ពិសេសប្រជាពល រដ្ឋខ្មែរ ដែលចូលចិត្តបង្កើតមាតិកានៅលើប្រព័ន្ធបណ្ដាញសង្គម ដើម្បីទទួលបានការគាំទ្រ ឬដើម្បីគោលដៅផល ប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិឬម្ចាស់ប្រទេស។ លោកជំទាវបញ្ជាក់ថា កន្លង មក ម្ចាស់សិទ្ធិនៅក្នុងប្រទេសនានា បានប្ដឹងមកប្រទេសកម្ពុជា លើករណីបងប្អូនអ្នក ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមក្នុងប្រទេសយើង បានយកស្នាដៃរបស់បរទេសមកបកប្រែ កែសម្រួល ឬប្រើ ប្រាស់ដោយគ្មានការអនុញ្ញាត ។ ទោះបីបណ្ដឹងលើការ រំលោភបំពានលើកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅមានតិចករណីនៅឡើយក្ដី ប៉ុន្តែវាក៏ជាសារមួយដែលអ្នកបង្កើតស្នា ដៃសិល្បៈវប្បធម៌ទាំងអស់ ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការកុំឱ្យមានការខាតបង់ជាយថាហេតុណាមួយកើត ឡើង។ ជាមួយគ្នានោះ លោកជំទាវ ក៏សូមស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តធ្វើការផ្សព្វ ផ្សាយអនុសញ្ញានេះឱ្យបានទូលំទូលាយ ពិសេសដល់ក្រុមហ៊ុនផលិតកម្ម និងប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់។ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងបានបន្តធ្វើការផ្សព្វ ផ្សាយបញ្ហានេះជាបន្តបន្ទាប់ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់បានដឹង និងអនុវត្ត ហើយខិត ខំបង្កើតស្នាដៃថ្មីៗរបស់ខ្លួន។ ឯកឧត្តមបន្តថា កម្ពុជាចូលជាភាគីពេញសិទ្ធិនៃអនុសញ្ញាទីក្រុងប៊ែន ដែលនឹងត្រូវអនុវត្តជាធរមាននៅថ្ងៃទី៩ ខែមីនាខាងមុខនេះ។ អនុសញ្ញាទីក្រុងប៊ែន មានគោលការណ៍សំខាន់ចំនួន៣ គឺទី១ ប្រព្រឹត្តិកម្មថ្នាក់ជាតិ ទី២ ប្រតិសកម្ម គឺមានន័យថា គ្រប់ស្នាដៃទាំង អស់ត្រូវបានការពារ ទោះបីស្នាដៃទាំងឡាយដែលបានផ្សព្វផ្សាយមុនពេលចូលអនុសញ្ញាជាធរមានក៏ដោយ លើកលែងតែស្នាដៃណាបានក្លាយជាទ្រព្យសម្បត្តិសាធារ ណៈ រួចហើយ និងទី៣ គឺគ្មានលក្ខ័ណ្ឌគឺមានន័យថា អនុញ្ញានេះត្រូវបានការពារដោយស្វ័យប្រវត្តិចំពោះស្នាដៃទាំង អស់ទាំងការបានចុះបញ្ជី និងមិនបានចុះបញ្ជី។ ប្រទេសទាំងឡាយណា ដែលអនុវត្ត អនុញ្ញានេះ ត្រូវបង្កើតសហ ភាពមួយ ដើម្បីការពារសិទ្ធិអ្នកនិពន្ធស្នាដៃ អក្សរសាស្រ្ត និងសិល្បៈ។ ស្នាដៃ អក្សរសាស្រ្ត និងសិល្បៈនៅទីនេះសំដៅលើការរួមបញ្ចូលគ្រប់ផលិតផល នៃវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត និងល្បៈ ទោះបីការសម្តែងស្នាដៃមានរបៀបឬទម្រង់ណាក៏ដោយ ដូចជា ៖ សៀវភៅ កូនសៀវ ភៅផ្សផ្សព្វផ្សាយព័ត៌មាន និងការនិពន្ធផ្សេងទៀត អត្ថបទ បាឋកថា សុន្ទរកថាធម្មទេសនា និងស្នាដៃផ្សេង ទៀតដែលមានប្រភេទដូចគ្នា ស្នាដៃនាដកម្ម ឬនាដកម្មតូរ្យតន្ត្រី ស្នាដៃរបាំ និងការ កម្សាន្ត តាមរយៈការសម្តែងកាយវិការ តែងបទភ្លេង ដោយមានឬមិនមានបទភ្លេង ស្នាដៃភាពយន្ត ផ្ទាំងគំនូរ ស្ថាបត្យកម្ម ជាដើម៕

រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទផ្សាយជាសាធារណ:នូវឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ

ចំនួនអ្នកទស្សនា: Views



កំពង់ឆ្នាំង: ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងបរិវេណវត្តខេមវន្ត ( ហៅវត្តខ្សាម ) មានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមវត្តមានរបស់លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមរពីលោក ហីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង ព្រមទាំងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីចៅសង្កាត់ តំណាងធនាគារឯកជន និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីផងដែរ ។

លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ម្ចាស់ក្បាលដីមួយចំនួនដែលនៅជាប់ផ្លូវ ឬត្រូវបើកផ្លូវឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី ដោយធ្វើសប្បទាន ឬបរិច្ចាគដីផ្នែកខ្លះ សម្រាប់ទុកធ្វើផ្លូវ លូ បណ្ដាញផ្លូវរំដោះទឹក ដើម្បីបម្រើជាប្រយោជន៍រួមរបស់សាធារណៈ ហើយជាលទ្ធផលក្នុងថ្ងៃនេះ ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដី ទទួលបាននូវសារៈប្រយោជន៍ ក្នុងការគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន។

លោកបានបន្តថា ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ ព្រមទាំងធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ហើយអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដី ដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួនទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួន ដោយគ្មានការព្រួយបារម្ភ។ បន្ទាប់ពីបញ្ចប់ការបិតផ្សាយគឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ រយ:ពេល១៥ថ្ងៃនេះទៅ យើងនឹងទទួលបាននូវទិន្នន័យមួយមានភាពសុក្រឹត្យ ត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដីក្នុងភូមិ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកអនុប្រធានមន្ទីរ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី (អូមីក្រុង) និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ។

យោងតាមរបាយការណ៍បញ្ជាក់របស់លោក គុយ វន្នី ប្រធានក្រុមគ្រប់គ្រងតំបន់វិនិច្ឆ័យនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងការបិតផ្សាយក្នុងសង្កាត់ខ្សាម មាន៣ភូមិ គឺភូមិទី១ ភូមិទី២ និងភូមិទី៨ ដោយការកំណត់ព្រំនិងវិនិច្ឆ័យភូមិទី១ សរុប ៤៤ក្បាលដី និងការប្រមូលទិន្នន័យសរុប ៤៤ក្បាលដី ក្នុងនោះមានដីលំនៅឋានចំនួន៣៦ក្បាលដី ដីសាលារៀនចំនួន០១ក្បាលដី ដីចំណតរថយន្ត ០១ក្បាលដី ដីអគាររដ្ឋបាល០៥ក្បាលដី ដីរង្វង់មូល០១ក្បាលដី ។ ភូមិទី២ ការប្រមូលទិន្នន័យសរុបបានចំនួន១៨៩ក្បាលដី ក្នុងនោះដី កសិកម្មមានចំនួន០២ក្បាលដី ដីលំនៅឋានចំនួន១៨៥ក្បាលដី ដីវត្ត០១ក្បាលដី និងដីស្រះ០១ក្បាលដី ។ ភូមិទី៨ ការប្រមូលទិន្នន័យសរុបបានចំនួន៣៤៧ក្បាលដី ក្នុងនោះដីកសិកម្មចំនួន៤៣ក្បាលដី ដីលំនៅឋានចំនួន៣០៣ក្បាលដី ដីសាលាឆទានចំនួន០១ក្បាលដី និងដីសាលារៀនចំនួន០១ក្បាលដី ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យដំណើរការសាងសង់អគារសិក្សា ០១ខ្នងនៅអនុវិទ្យាល័យទួលកែវ ស្រុកព្រៃនប់

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ :ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ សាលាអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់
ខេត្តព្រះសីហនុ កំពុងសាងសង់អគារសិក្សាថ្មីមួយខ្នងបន្ថែមទៀត ត្រៀមដំឡើងឱ្យទៅជាសាលាវិទ្យាល័យទួលកែវ នៅពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២- ២០២៣ខាងមុខ ។ 
នេះបើតាមការឱ្យដឹងពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់អគារសិក្សា០១ខ្នង កាលពីរសៀលថ្ងៃ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធទី០២ ខែមីនា ឆ្នាំ២០២២។ អគារសិក្សាដែលកំពុងដំណើរការសាងសង់នេះ មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុងមានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង ១០បន្ទប់ សរុបមាន ៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លារអាម៉េរិក ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន លីន សុគន្ធា។

 ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននៅពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣។ ម្យ៉ាងដោយមើលឃើញ ពីផលលំបាកសម្រាប់សិស្សានុសិស្ស និងការប្រឈមនិងគ្រោះថ្នាក់់ចរាចរណ៍របស់សិស្សដែលរៀនចប់នៅអនុវិទ្យាល័យបានបោះបង់ចោលការសិក្សា ដោយសារតែខ្វះខាតជីវភាព។ពិសេសមធ្យោ បាយធ្វើដំណើរទៅសាលារៀននៅឆ្ងាយមានចំនួន ០៣ឃុំ មានដូចជាឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានតែអនុវិទ្យាល័យ មិនមានវិទ្យាល័យនៅជិត។

 ពេលដែលរៀនចប់នៅអនុវិទ្យាល័យសិស្សទាំងអស់ត្រូវទៅរៀនបន្តនៅវិទ្យាល័យវាលរេញ ដែលមានចម្ងាយឆ្ងាយ។ ដោយមើលឃើញផលលំបាករបស់សិស្ស ទើបឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានពិគ្រោះជាមួយលោកឧកញ៉ា តុង ចំរើន ដែលជាសប្បុរសជន និងគោរពសុំយោបល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពឱ្យលោកឧកញ៉ា តុង ចំរើន ជួយសាងសង់អគារសិក្សាមួយខ្នងនេះ ក្នុងនាមសម្ដេចតេជោ ហើយយើងក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ លីន សុគន្ធា ដែលមានតម្លៃសាងសង់ចំនួន ៦២ម៉ឺនដុល្លារអាម៉េរិក។

 អគារសិក្សាមួយខ្នងនេះសាងសង់ប្រើរយ:ពេលមួយឆ្នាំ ហើយនៅពេលបើកបវេសនកាលឆ្នាំក្រោយ យើងនឹងមានអគារសិក្សាថ្មីមួយខ្នងនេះ សម្រាប់ឱ្យសិស្សចូលរៀន ដើម្បីប្រែក្លាយអនុវិទ្យាល័យ ទួលកែវ ក្លាយទៅជាវិទ្យាល័យ ។ ទន្ទឹមនោះយើងក៏ត្រូវបណ្តុះបណ្តាលគ្រូបណ្តើរៗ នៅពេលសាលាសាងសង់រួច សិស្សដែលរៀនចប់ឆ្នាំនេះអាចចូលសិក្សានៅវិទ្យាល័យនេះតែម្តង។ សូមបញ្ជាក់ថា សំណង់អគារសិក្សាមួយខ្នងនៅក្នុងបរិវេណសាលាអនុវិទ្យាល័យទួលកែវ ចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២កន្លងមក ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

សម្តេចក្រឡាហោម ស្នើឱ្យសមាជិកអាស៊ានណាប៉ូល រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ ដោយគ្មានការរើសអើង

ចំនួនអ្នកទស្សនា: Views

សម្តេចក្រឡាហោម ស្នើឱ្យសមាជិកអាស៊ានណាប៉ូល រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងកៀកស្មាគ្នា ដោយគ្មានការរើសអើង ដើម្បីការពារអាយុជីវិតប្រជា ពលរដ្ឋនាំមកនូវ វិបុលភាព សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក។

ថ្លែងក្នុងសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រ សាសន៍ថា ការរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ២០២២នេះ គឺជាការបើកទំព័រថ្មីសម្រាប់កងកម្លាំងនគរបាល នៃប្រទេសជាសមាជិកអាស៊ាន ដោយសារព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងក្នុងខណៈដែលពិភពលោកទាំងមូលនិយាយជារួម និងនិយាយដោយឡែក តំបន់អាស៊ានរបស់យើងកំពុងខិតខំរើបម្រាស់ និងរំកិលខ្លួនចេញពីការគំរាមកំហែងប្រកប ដោយហានិភ័យ នៃជំងឺកូវីដ- ១៩ ឆ្ពោះទៅរកគន្លងប្រក្រតីភាពថ្មី នៃវិបុលភាព និងការរីកចម្រើន។សម្ដេចក្រឡាហោមបានបន្ថែមថា សន្និសីទលើកនេះ បានរៀបចំឡើងក្នុងអំឡុង ពេល នៃការប្រយុទ្ធប្រឆាំងយ៉ាងតឹងតែងលើបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ថ្មីៗ និងវិបត្តិជាបន្ដបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត ក៏ដូចជា គ្រោះធម្មជាតិ និងបម្រែបម្រួលធាតុ អាកាស។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា ស្ថានភាពពោរពេញដោយវិជ្ជមានបែបនេះ អាស៊ានមានភាពចាំបាច់ ត្រូវតែបន្ដលើក កម្ពស់ស្មារតី សាមគ្គីភាព និងត្រូវធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលឆ្លើយតបជាសកលចំពោះបញ្ហាកំពុងកើត មានឡើងនេះ។

សម្ដេចក្រឡាហោម ក៏បានសំដែងការគាំទ្រខ្ពស់លើប្រធានបទ ដែលសន្និសីទអាស៊ានណាប៉ូល លើកទី៤០ បានលើកឡើងដែលមានខ្លឹម សារទូលំទូលាយស៊ីជម្រៅ និងបង្ហាញពីការប្ដេជ្ញាចិត្តជាមួយនឹងការលះបង់ ដើម្បីឧត្តមប្រយោជន៍របស់យើងនោះគឺ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍”។

 « ក្នុងបរិការទាំងសញ្ញាវិជ្ជមាន និងអវិជ្ជមាន កងកម្លាំងនគរបាលនៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ ក្នុងការបង្កើតបរិស្ថានសន្ដិសុខ ដែលជាបង្អែកយ៉ាងរឹងមាំ គាំពារដល់កិច្ចដំណើរការលើគ្រប់វិស័យ នៃប្រទេសនីមួយៗ និងត្រូវពង្រឹង ពង្រីក វិសាលភាពប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្ដរតំបន់ សំដៅជួយគ្នាទៅវិញទៅមក ដោយដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងកៀកស្មាគ្នា ដោយគ្មានការ រើសអើង តស៊ូ ទប់ទល់ នៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនាំមកនូវ វិបុលភាព សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក។

គួរជម្រាបថា សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ក្រោមប្រធានបទ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍” ដែលព្រះរាជា ណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានគណៈប្រតិភូអាស៊ាន, គណៈប្រតិភូនៃប្រធានស្ថាប័នអាស៊ាន ដៃគូពិភាក្សា និងមន្ត្រីសង្កេត ការណ៍ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន ព្រមទាំង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃដៃគូពិភាក្សាប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត៕