-->

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.morodorkangkor-newstv.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ ព័ត៌មាន មរតក អង្គរ ញូវ ធីវី មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

ផ្លូវប្របមាត់សមុទ្រនៅខេត្តកែបប្រវែងជាង១២គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាង សង់ចាក់អ៊ុតកៅស៊ូ AC

ចំនួនអ្នកទស្សនា: Views

កែប៖ កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានរៀបចំពិធីក្រុងពលី បើកការដ្ឋានសាងសង់ផ្លូវ កៅស៊ូ AC ប្របមាត់សមុទ្រប្រវែង ១២គីឡូម៉ែត្រ ៧៥០ម៉ែត្រ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរយនាក់។

បើតាមរបាយការណ៍ របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ផ្លូវប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ផ្លូវនេះតភ្ជាប់ពីចំណុច កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប លោកប្រធានមន្ទីរ បញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រ ការស្ថាបនាផ្លូវនេះ ត្រូវបានចែកចេញជា៤ផ្នែក គឺ ៖

-ផ្នែកដំបូងចាប់ចំណុចផែកោះទន្សាយ K0+00 ដល់ K1+200ម ប្រវែង១២០០ ម៉ែត្រ ទទឹង៩ម៉ែត្រ គន្លងជិះកង់ទទឹង ២ម៉ែត្រផ្នែកខាងស្តាំ

- ផ្នែកសំខាន់ចាប់ពី K1+200ម ដល់K9+500ម ប្រវែង៨៣០០ម៉ែត្រ ទទឹង១៥ម៉ែត្រ គន្លងជិះកង់ ២.៥ម៉ែត្រផ្នែកខាងស្តាំ

-ផ្នែកទី៣ តភ្ជាប់ពីផ្លូវ លេខ១៣៣២ ពីK9+669ម ដល់ K11+620ម ប្រវែង ១០៩៩ម៉ែត្រ ទទឹង៩ម៉ែត្រ ចញ្ចើមផ្លូវ១.៥ម៉ែត្រសងខាង និងផ្នែកទី៤ ចាប់ពី K9+669ម ដល់ K10+00 ទទឹង ១៥ម៉ែត្រ ផ្នែកស្តាំ ២.៥ម៉ែត្រ សម្រាប់ជិះកង់ និងផ្នែកឆ្វេង ១.៥ម៉ែត្រសម្រាប់ថ្មើរជើង។ ដោយឡែកសម្រាប់សំណង់សិល្បការរួមមាន ធ្វើលូប្រអប់១៣ កន្លែង លូមូល ២៦កន្លែង សាងសង់ជញ្ជាំងថ្មទប់ដីប្រវែង១២០០ម៉ែត្រ បំពាក់បង្គោលភ្លើងLED ប្រើពន្លឺព្រះអាទិត្យ លើផ្លូវប្រវែង ៣៥០០ម៉ែត្រ ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្វីដ្បិតយើងកំពុងរួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ក៏ដោយ តែវាមិនមែនជាឧបសគ្គក្នុងដំណើរការអភិវឌ្ឍឡើយ ដោយសារកត្តាសន្តិភាពពេញបរិបូណ៍ និងគោលនយោបាយដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល ខេត្តកែប នៅតែបន្តអនុវត្តនូវគម្រោងអភិវឌ្ឍនានា ជាប់ជាប្រចាំ ។

ឯកឧត្តមអភិបាលខេត្តបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុង ធ្វើការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត, សម្របសម្រួលការកសាងឆ្នេរកម្សាន្តសាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមដល់ព្រៃកោងកាង ។ ដោយឡែកសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ ដែលខេត្តកែបទទួលបានមានបីគម្រោង គឺ៖ ទី១-គម្រោងសាងសង់ទីលានកប់សំរាម ក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធមួយ ផ្លូវបេតុង ប្រវែង ៣.៥គីឡូម៉ែត្រ , ទី២- គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រវែងជាង ១២គីឡូម៉ែត្រ, និងទី៣-គម្រោងសាងសង់ ផែទេសចរណ៍នៅកោះទន្សាយ ដែលគ្រោងនឹងបញ្ចប់ឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តមអភិបាលខេត្ត ជឿជាក់ថា ផ្លូវACនេះ នឹងបានជាប្រយោជន៍ ឆ្លើយតប នឹងតម្រូវការរបស់ប្រជាពល រដ្ឋ និងជាសសៃឈាមតភ្ជាប់ តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៃឆ្នេរអង្កោល ទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនឡើង ជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើនឱកាសការងារ រកប្រាក់ចំណូល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង រួមចំណែកកាត់បន្ថយភាពក្រីក្រ ឆ្លើយតបយុទ្

ភាពប្រសើរឡើង រួមចំណែកកាត់បន្ថយភាពក្រីក្រ ឆ្លើយតបយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតការដ្ឋាននេះ សូមឱ្យមានការអត់ធ្មត់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ មានការហុយដី ឬរំខានដោយសំឡេងជាដើម និងចូលរួមសហការឱ្យដំណើរការស្ថាបនាផ្លូវបានរលូន តាមផែនការ។ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគម្រោងហេដ្ឋា រចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ បានគូសបញ្ជាក់ថា ផ្លូវនេះនឹងបានជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ខេត្តកែប ក្នុងការបំពេញសម្បទាទេសចរណ៍ ពិសេសនិងប្រែក្លាយតំបន់ទេសចរណ៍ឆ្នេរអង្កោលនេះ ឱ្យកាន់តែមានសោភណភាព ងាយស្រួសដល់ការធ្វើដំណើររបស់ភ្ញៀវទសចរជាតិ អន្តរជាតិ មកកាន់តំបន់នេះ ។ ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យទេសចរណ៍ ដោយចាត់ទុកថាជាឧស្សា ហកម្មគ្មានផ្សែង ហើយបានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេសចរណ៍ជាអាទិ៍ បានចំណាយជាង៣០០លានដុល្លារក្នុងការរៀបចំក្រុងព្រះសីហនុ ១៥០លានដុល្លាររៀបចំក្រុងសៀមរាប ហើយខេត្តកែបក៏កំពុង ធ្វើការកែលម្អតំបន់ទេសចរណ៍ជាច្រើនកន្លែង ផងដែរ ដែលនេះគឺជាចក្ខុវិស័យច្បាស់លាស់ ក្នុងការត្រៀមទទួលភ្ញៀវទេសចរណ៍ទូទាំងពិភពលោក បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ ឯកឧត្តមអនុរដ្ឋលេខាធិការ បញ្ជាក់ថា ផ្លូវប្របមាត់សមុទ្រ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ នេះ គ្រោងចំណាយថវិកាសរុប ១០លាន ៥០០ពាន់ដុល្លារអាមេរិក សាងសង់ រយៈពេល២២ខែ ដែលគ្រោងនឹងបញ្ចប់នៅ ខែតុលា ឆ្នាំ២០២៣៕

Share This
Author Image

About www.morodorkangkor.com

0 Comments:

Post a Comment