-->

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.morodorkangkor-newstv.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ ព័ត៌មាន មរតក អង្គរ ញូវ ធីវី មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

រាជរដ្ឋាភិបាលរម្លឹកឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន

ចំនួនអ្នកទស្សនា: Views

  


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋា ភិបាលរម្លឹកឱ្យបង្កើនការប្រុង ប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ ខ្លួន ដើម្បីកុំឱ្យរងនូវការប្តឹងពីម្ចាស់កម្មសិទ្ធិ និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់។ ថ្លែងក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភានិងអធិការកិច្ច បានមានប្រសាសន៍ថា ស្របពេលដែលកម្ពុជាបានចូលជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នីតិបុគ្គលនិងរូបវ័ន្តបុគ្គលទាំងអស់ ពិសេសប្រជាពល រដ្ឋខ្មែរ ដែលចូលចិត្តបង្កើតមាតិកានៅលើប្រព័ន្ធបណ្ដាញសង្គម ដើម្បីទទួលបានការគាំទ្រ ឬដើម្បីគោលដៅផល ប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិឬម្ចាស់ប្រទេស។ លោកជំទាវបញ្ជាក់ថា កន្លង មក ម្ចាស់សិទ្ធិនៅក្នុងប្រទេសនានា បានប្ដឹងមកប្រទេសកម្ពុជា លើករណីបងប្អូនអ្នក ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមក្នុងប្រទេសយើង បានយកស្នាដៃរបស់បរទេសមកបកប្រែ កែសម្រួល ឬប្រើ ប្រាស់ដោយគ្មានការអនុញ្ញាត ។ ទោះបីបណ្ដឹងលើការ រំលោភបំពានលើកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅមានតិចករណីនៅឡើយក្ដី ប៉ុន្តែវាក៏ជាសារមួយដែលអ្នកបង្កើតស្នា ដៃសិល្បៈវប្បធម៌ទាំងអស់ ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការកុំឱ្យមានការខាតបង់ជាយថាហេតុណាមួយកើត ឡើង។ ជាមួយគ្នានោះ លោកជំទាវ ក៏សូមស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តធ្វើការផ្សព្វ ផ្សាយអនុសញ្ញានេះឱ្យបានទូលំទូលាយ ពិសេសដល់ក្រុមហ៊ុនផលិតកម្ម និងប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់។ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងបានបន្តធ្វើការផ្សព្វ ផ្សាយបញ្ហានេះជាបន្តបន្ទាប់ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់បានដឹង និងអនុវត្ត ហើយខិត ខំបង្កើតស្នាដៃថ្មីៗរបស់ខ្លួន។ ឯកឧត្តមបន្តថា កម្ពុជាចូលជាភាគីពេញសិទ្ធិនៃអនុសញ្ញាទីក្រុងប៊ែន ដែលនឹងត្រូវអនុវត្តជាធរមាននៅថ្ងៃទី៩ ខែមីនាខាងមុខនេះ។ អនុសញ្ញាទីក្រុងប៊ែន មានគោលការណ៍សំខាន់ចំនួន៣ គឺទី១ ប្រព្រឹត្តិកម្មថ្នាក់ជាតិ ទី២ ប្រតិសកម្ម គឺមានន័យថា គ្រប់ស្នាដៃទាំង អស់ត្រូវបានការពារ ទោះបីស្នាដៃទាំងឡាយដែលបានផ្សព្វផ្សាយមុនពេលចូលអនុសញ្ញាជាធរមានក៏ដោយ លើកលែងតែស្នាដៃណាបានក្លាយជាទ្រព្យសម្បត្តិសាធារ ណៈ រួចហើយ និងទី៣ គឺគ្មានលក្ខ័ណ្ឌគឺមានន័យថា អនុញ្ញានេះត្រូវបានការពារដោយស្វ័យប្រវត្តិចំពោះស្នាដៃទាំង អស់ទាំងការបានចុះបញ្ជី និងមិនបានចុះបញ្ជី។ ប្រទេសទាំងឡាយណា ដែលអនុវត្ត អនុញ្ញានេះ ត្រូវបង្កើតសហ ភាពមួយ ដើម្បីការពារសិទ្ធិអ្នកនិពន្ធស្នាដៃ អក្សរសាស្រ្ត និងសិល្បៈ។ ស្នាដៃ អក្សរសាស្រ្ត និងសិល្បៈនៅទីនេះសំដៅលើការរួមបញ្ចូលគ្រប់ផលិតផល នៃវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត និងល្បៈ ទោះបីការសម្តែងស្នាដៃមានរបៀបឬទម្រង់ណាក៏ដោយ ដូចជា ៖ សៀវភៅ កូនសៀវ ភៅផ្សផ្សព្វផ្សាយព័ត៌មាន និងការនិពន្ធផ្សេងទៀត អត្ថបទ បាឋកថា សុន្ទរកថាធម្មទេសនា និងស្នាដៃផ្សេង ទៀតដែលមានប្រភេទដូចគ្នា ស្នាដៃនាដកម្ម ឬនាដកម្មតូរ្យតន្ត្រី ស្នាដៃរបាំ និងការ កម្សាន្ត តាមរយៈការសម្តែងកាយវិការ តែងបទភ្លេង ដោយមានឬមិនមានបទភ្លេង ស្នាដៃភាពយន្ត ផ្ទាំងគំនូរ ស្ថាបត្យកម្ម ជាដើម៕

Share This
Author Image

About www.morodorkangkor.com

0 Comments:

Post a Comment