-->

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.morodorkangkor-newstv.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ ព័ត៌មាន មរតក អង្គរ ញូវ ធីវី មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

សម្តេចក្រឡាហោម ស្នើឱ្យសមាជិកអាស៊ានណាប៉ូល រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ ដោយគ្មានការរើសអើង

ចំនួនអ្នកទស្សនា: Views

សម្តេចក្រឡាហោម ស្នើឱ្យសមាជិកអាស៊ានណាប៉ូល រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងកៀកស្មាគ្នា ដោយគ្មានការរើសអើង ដើម្បីការពារអាយុជីវិតប្រជា ពលរដ្ឋនាំមកនូវ វិបុលភាព សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក។

ថ្លែងក្នុងសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រ សាសន៍ថា ការរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ២០២២នេះ គឺជាការបើកទំព័រថ្មីសម្រាប់កងកម្លាំងនគរបាល នៃប្រទេសជាសមាជិកអាស៊ាន ដោយសារព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងក្នុងខណៈដែលពិភពលោកទាំងមូលនិយាយជារួម និងនិយាយដោយឡែក តំបន់អាស៊ានរបស់យើងកំពុងខិតខំរើបម្រាស់ និងរំកិលខ្លួនចេញពីការគំរាមកំហែងប្រកប ដោយហានិភ័យ នៃជំងឺកូវីដ- ១៩ ឆ្ពោះទៅរកគន្លងប្រក្រតីភាពថ្មី នៃវិបុលភាព និងការរីកចម្រើន។សម្ដេចក្រឡាហោមបានបន្ថែមថា សន្និសីទលើកនេះ បានរៀបចំឡើងក្នុងអំឡុង ពេល នៃការប្រយុទ្ធប្រឆាំងយ៉ាងតឹងតែងលើបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ថ្មីៗ និងវិបត្តិជាបន្ដបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត ក៏ដូចជា គ្រោះធម្មជាតិ និងបម្រែបម្រួលធាតុ អាកាស។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា ស្ថានភាពពោរពេញដោយវិជ្ជមានបែបនេះ អាស៊ានមានភាពចាំបាច់ ត្រូវតែបន្ដលើក កម្ពស់ស្មារតី សាមគ្គីភាព និងត្រូវធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលឆ្លើយតបជាសកលចំពោះបញ្ហាកំពុងកើត មានឡើងនេះ។

សម្ដេចក្រឡាហោម ក៏បានសំដែងការគាំទ្រខ្ពស់លើប្រធានបទ ដែលសន្និសីទអាស៊ានណាប៉ូល លើកទី៤០ បានលើកឡើងដែលមានខ្លឹម សារទូលំទូលាយស៊ីជម្រៅ និងបង្ហាញពីការប្ដេជ្ញាចិត្តជាមួយនឹងការលះបង់ ដើម្បីឧត្តមប្រយោជន៍របស់យើងនោះគឺ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍”។

 « ក្នុងបរិការទាំងសញ្ញាវិជ្ជមាន និងអវិជ្ជមាន កងកម្លាំងនគរបាលនៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ ក្នុងការបង្កើតបរិស្ថានសន្ដិសុខ ដែលជាបង្អែកយ៉ាងរឹងមាំ គាំពារដល់កិច្ចដំណើរការលើគ្រប់វិស័យ នៃប្រទេសនីមួយៗ និងត្រូវពង្រឹង ពង្រីក វិសាលភាពប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្ដរតំបន់ សំដៅជួយគ្នាទៅវិញទៅមក ដោយដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងកៀកស្មាគ្នា ដោយគ្មានការ រើសអើង តស៊ូ ទប់ទល់ នៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនាំមកនូវ វិបុលភាព សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក។

គួរជម្រាបថា សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ក្រោមប្រធានបទ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍” ដែលព្រះរាជា ណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានគណៈប្រតិភូអាស៊ាន, គណៈប្រតិភូនៃប្រធានស្ថាប័នអាស៊ាន ដៃគូពិភាក្សា និងមន្ត្រីសង្កេត ការណ៍ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន ព្រមទាំង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃដៃគូពិភាក្សាប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត៕


Share This
Author Image

About www.morodorkangkor.com

0 Comments:

Post a Comment